នារសៀលថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តឯកឧត្ដម អន ស៊ុំ សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្ដម ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាធិបតីក្នុងពិធីសូត្រមន្តបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែរទៅកាន់វត្តចមសុទ្ធាវាស (ហៅវត្តស្វាយចាស់) ស្ថិតនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ កឋិនសាមគ្គីនេះផ្ដួចផ្ដើមបុណ្យដោយ ឯកឧត្ដម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ឯកឧត្ដម ឌិត ទីណា និងលោកជំទាវ ព្រមទាំងក្រុមការងារចុះមូលដ្ឋានខេត្ត ឯកឧត្ដម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត។ ក្នុងកម្មវិធីនេះដែរ បានអញ្ជើញចូលរួម ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្រ្តីរាជការ អាជីវករ លោកតា លោកយាយ ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។